សម្តេចធិបតី និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្អូនខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាង ២០០០នាក់

តូក្យូ ÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុនជាង ២ ០០០នាក់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោងនៅជប៉ុន) ខណៈសម្តេចធិបតីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

Leave a Reply

Your email address will not be published. Required fields are marked *