អ៊ំស្រី អ៊ុំ មុំ អាយុ ៦៥ឆ្នាំ មានអាការថប់ និងចុកដេីមទ្រូងខ្លាំងជាប្រចាំអស់រយៈពេលជាយូរ រំខានដល់ជីវភាពប្រចាំថ្ងៃរបស់គាត់ និងមិនមានលទ្ធភាពព្យាបាល។

ដោយក្តីសប្បុរសសន្តោសប្រោសប្រណីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ធ្វើការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយ អ៊ំស្រី មានបញ្ហាស្ទះសរសៃឈាមបេះដូងធ្ងន់ធ្ងរ (Bi-Vessel Disease)។ 

ក្រោយពីទទួលបានការព្យាបាល អ៊ំស្រី បានធូរស្បើយ និងមានសុខភាពរឹងមាំឡើងវិញ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ 

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

សូមអរគុណគ្រុមគ្រូពេទ្យTYDA

Leave a Reply

Your email address will not be published. Required fields are marked *