កម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមទីវត្តអារាម ក្នុងឱកាសពិធីសំពះព្រះខែ និងអកអំបុក

ខេត្តព្រៃវែង៖ នៅរាត្រី ថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែងចូលរួមសហការជាមួយកម្លាំងប្រជាការពារ ចុះការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមទីវត្តអារាមនានាក្នុងពិធីបុណ្យផ្សេងៗ ពិសេសពីធីបុណ្យសំពះព្រះខែ និងអកអំបុក នាឱកាសនៃ ព្រះរាជពិធីបុណ្យ​ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។

សូមជម្រាបថា រាល់ពេលមានពិធីបុណ្យផ្សេងៗ ជាពិសេសពិធីជួបជុំរាំលេងកម្សាន្ត និងពិធិសម្តែងសិល្ប:ល្ខោនបាសាក់ដែលមានមនុស្សចូលរួមច្រើន នៅតាមវត្តអារាម តាមភូមិ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាការពារ ដោយយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ថែរក្សាយានជំនិះគ្រប់ប្រភេទ ព្រមទាំងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបង្កភាពសប្បាយរីករាយ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រៀមជួយអន្តរាគមន៍ភ្លាមៗ ករណីមានបទល្មើសណាមួយកើតឡើង ៕

ចូលឆាណែលតេលេក្រាម៖ t.me/PreyVengPolice

Leave a Reply

Your email address will not be published. Required fields are marked *