លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំទួលបារាយអណ្ដែតស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកធិការនគរបាលក្រុង-ស្រុកទាំង ១៣ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ និងលោកនាយប៉ុស្ត្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង រួមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀតផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *