វគ្គបណ្តុះបណ្តាលរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA ស្តីពី យុទ្ធសាស្ត្រធ្វើ Branding ហាង នឹង ផ្លូវច្បាប់!

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី យុទ្ធសាស្រ្តធ្វើ Branding ហាង នឹងផ្លូវច្បាប់ ។ដែលធ្វើឡើងនៅ រាជបណ្ឌិតសភាកម្ពុជា ស្ថិតតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដោយមានវាសគ្មានកិត្តិយសចូលរួមចែករំលែកដូចខាងក្រោម:

– វាគ្មិនកិត្តិយសទី១ លោក សាស្ត្រាចារ្យបណ្ឌិត អ៊ុំ សុភក្តិ បានចែករំលែកពាក់ព័ន្ធនឹងផ្លូវច្បាប់មួយចំនួនដូចជា

+.សញ្ញាណទូទៅ

+.ការស៊ើបអង្កេត

-ការស៊ើបអង្កេតអាចធ្វើឡើងតាម២ទម្រង់គឺ

១.ការស៊ើបអង្កេតករណីជាក់ស្តែង (មាត្រា៨៥ ដល់ ១១០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)

២.ការស៊ើបអង្កេតបឋម (មាត្រា ១១១ ដល់ ១១៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)

.សិទ្ធិអំណាចរបស់មន្ត្រីនគរបាលយុត្តិធម៌ប្រែប្រួលទៅតាមទម្រង់នៃការស៊ើបអង្កេត។

.ព្រះរាជអាជ្ញាដឹកនាំ នឹងសម្របសម្រួលសកម្មភាពរបស់មន្រ្តី នឹងភ្នាក់ងារនគរបាលយុត្តិធម៌ទាំងអស់នៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។ ព្រះរាជអាជ្ញាអាចចុះទៅកាន់កន្លែងស៊ើបអង្កេត នឹងធ្វើគ្រប់ការណែនាំដែលមានប្រយោជន៍ដល់មន្ត្រី នឹងភ្នាក់ងារនគរបាលយុត្តិធម៌។(មាត្រា៣៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)

+.តួនាទីអយ្យការស្តីពី ការអនុវត្តនីតិវិធីចំពោះបទល្មើសកម្មសិទ្ធិបញ្ញា(សិទ្ធិអ្នកនិពន្ធ នឹងសិទ្ធិប្រហាក់ប្រហែល)

+.គោលការណ៏ការលានុវត្តភាពនៃការចោទប្រកាន់

គួរបញ្ជាក់ផងដែរថា លោក សាស្ត្រាចារ្យបណ្ឌិត អ៊ុំ សុភក្តិ ដែលជាវាគ្មិកិត្តិយស គឺជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាលផងដែរ។

– វាសគ្មិនកិត្តិយសទី២ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង នឹងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា(កបប),លោក ញូង វ៉ែន អនុប្រធាននាយកដ្ឋាន ក.ប.ប នឹងលោក ហេង ម៉ាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ។ក្នុងនោះដែរ លោក សុិន សុីដេត បានធ្វើបទបង្ហាញស្តីពីលក្ខខណ្ឌតម្រូវលើការចែកចាយគ្រឿងសម្អាង:

១.អ្វីទៅជាគ្រឿងសម្អាង? គ្រឿងសម្អាងសំដៅដល់ផលិតផលដែលផ្សំឡើងពីរ សារធាតុគីមីជីវះផលិតផល រុក្ខជាតិ ឬសីលាជាតិ សម្រាប់ប្រើលើបណ្តាផ្នែកខាងក្រៅខ្លួនមនុស្ស (ស្បែក សក់ ក្រចក បបូរមាត់ នឹងផ្នែកខាងក្រៅអវយវៈភេទ)ឬប្រើលើធ្មេញ នឹងជាលិកានៃក្រអូបមាត់ ក្នុងគោលបំណង សម្អាត ការពារថែរក្សាធ្វើអោយក្រអូប ផ្លាស់ប្តូរភាពខាងក្រៅ នឹងបំបាត់ក្លិនខ្លួន។

២.និយមន័យសំខាន់ៗដែលមន្ត្រីស៊ើបអង្កេតត្រូវស្វែងយល់ : គ្រឿងសម្អាងក្លែងក្លាយ ឬក្លែងបន្លំ,គ្រឿងសម្អាងខុសច្បាប់,ការចែកចាយ,ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក,នឹងការប្រមូលត្រឡប់មកវិញ

៣.កត្តាបង្កគ្រោះថ្នាក់នៅគ្រឿងសម្អាង : សារធាតុពណ៌,សារធាតុគីមី,លោហៈធ្ងន់នឹងអតិសុខុប្រាណ

៤.គោលបំណងនឹងវិសាលភាព នៃអនុក្រឹត្យ១២២ នឹងប្រកាស០៦៤

៥.ស្ថាប័នមានសមត្ថកិច្ច នឹងបទប្បញ្ញត្តិពាក់ព័ន្ធ

៦.តួនាទីនឹង ភារកិច្ចនៃមន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប

-អាជីវកម្មគ្រឿងសម្អាង តាមប្រព័ន្ធអេឡិចត្រូនិក នឹងកាតព្វកិច្ចរបស់បុគ្គលធុរកិច្ចគ្រឿងសម្អាង

-លក្ខខណ្ឌតម្រូវផ្នែកបទដ្ឋាព័ត៌មាន

៧.ទោសប្បញ្ញាត្តិពាក់ព័ន្ឋនឹងការធ្វើធុរកិច្ចគ្រឿងសម្អាង

– វាគ្មិនទី៣ លោក បណ្ឌិត ខាត់ បូរ៉ា បានធ្វើបទបង្ហាញ ខ្លី ខ្លឹម ខ្លាំង អំពី គន្លឹះបង្កើតកិត្តិនាមបុគ្គលអោយល្បី(Personal Branding) មានទស្សន:ត្រូវ , មានគោលដៅ នឹងផែនការយុទ្ធសាស្ត្រត្រូវ , មានសមត្ថភាពត្រូវ , មានសកម្មភាពត្រូវ នឹងផ្សព្វផ្សាយត្រូវ។

– វាគ្មិនទី៤ លោក ផេង សៅឆេង បានធ្វើបទបង្ហាញពីវិធីសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាក់ទំនិញ,គោលបំណងនៃការធ្វើប្រែនឌីងផលិតផល,ម៉ាក់ឯកជន(ប្រភេទនៃម៉ាក់),ម៉ាក់សមូហភាព(ម៉ាក់សម្គាល់ទំនិញ),ម៉ាក់សម្គាល់ភូមិសាស្ត្រ,ម៉ាក់វិញ្ញាតកម្ម,ផ្លូវនៃការចុះឈ្មោះម៉ាក់,ការចុះឈ្មោះពាណិជ្ជកម្ម,រយៈពេលនៃការការពារ,នឹងវិធីសាស្រ្តធ្វើអោយម៉ាក់ផលិតផលរឹងមាំ។

– វាគ្មិនកិត្តិយសទី៥ គឺ លោក បណ្ឌិត តេង ប៊ុនថុន បានមានមតិសំណេះសំណាលជាមួយសិក្ខាកាមដោយក្តីសប្បាយរីករាយ នឹងបានចែករំលែកនៅគន្លឹះសំខាន់ៗដែល ពាក់ព័ន្ធជាមួយនឹងការបើកអាជីវកម្ម ធ្វើអាជីវកម្ម របៀបរបបរត់ច្បាប់ក្រុមហ៊ុនផ្សេងៗ ជាពិសេសគន្លឹះសំខាន់ពេលជួបហានិភ័យផ្សេងៗ នឹងបន្ថែមលើសពីនេះទៀតថា លោក បណ្ឌិត តេង ប៊ុនថុន ក៏បានបញ្ជាក់ច្បាស់អំពីគោលបំណងរបស់ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA គឺចង់ឃើញសិក្ខាកាមដែលចូលរួម ក៍ជាសមាជិកទាំងអស់ទទួលបានចំណេះដឹងមួយចំនួនដែលទាក់ទងទៅនឹងហាងលក់គ្រឿងសម្អាង ផ្លូវច្បាប់ ហានិភ័យ យុទ្ធសាស្ត្រ ធ្វើប្រេនឌីង បទពិសោធន៍បើកសាខា រកចំនូចខ្វះខាតរបស់ដៃគូប្រគួតប្រជែង ដើម្បីអោយសិក្ខាកាមទាំងអស់យល់ដឹង នឹងចែញប្រើប្រាស់អោយត្រូវតាមដំណាក់កាល។តើហាងលក់គ្រឿងសម្អាងត្រូវការច្បាប់អ្វីខ្លះ? ,១០ចំនុចដើម្បីធ្វើប្រេនឌីងហាង ឬ ក្រុមហ៊ុនជោគជ័យ,ហានិភ័យអ្វីខ្លះដែលអាចកើតមាន នឹងវិធីការពារ  នឹងតើអ្នកណាខ្លះជាដៃគូរប្រគួតប្រជែងរបស់លោកអ្នក?តើចំនុចខ្វះខាតរបស់ដៃគូរប្រជែងលោកអ្នកជាចំនុចក្តី បារម្មណ៌ឬជាឪកាស?

ក្រោយពេលបញ្ចប់នៃកម្មវិធីវគ្គបណ្តុះបណ្តាលសិក្ខាកាមក៌ដែលជាម្ចាស់ហាងបានចែករំលែកនឹងបទពិសោធន៍កន្លងមកដែលខ្លួនបានជួបកន្លងមកអោយទៅគ្នាទៅវិញទៅមកនឹងបានទទួលនៅវិញ្ញាបនបត្របញ្ជាក់ការពីការសិក្សាពីវាសគ្មិនកិត្តិយស នឹងសំដែងនៅការសប្បាយរីករាយហួសពីការរំពឹងទុក្ខនឹងមានមតិថ្លែងអំណអគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវាសគ្មិន ដែលបានចែករំលែកនៅគន្លឹះសំខាន់ៗជាច្រើននៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះ ដែលជាប្រយោជន៍ធំបំផុតនៅក្នុងអាជីវកម្មរបស់គាត់ទាំងអស់គ្នា នឹងសំនូមពរអោយសមាគម CCA មានបើកវគ្គបណ្តុះបណ្តាលលើកក្រោយទៀតដើម្បីអោយអ្នកក្រោយបានចូលរួមនឹងស្វែងយល់អំពីផ្លូវច្បាប់គតិយុតផ្សេងៗដើម្បីជៀសផុតពីបញ្ហានឹងហានិភ័យផ្សេងៗផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *