ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវបានដឹកនាំធ្វើពិធីបុណ្យកឋិនទានសាមគ្គី

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង​ ស្នងការ ស្នងការរង មេបញ្ជាការរាជធានី ខេត្ត នាយ នាយរងកងរាជអាវុធហត្ថ និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាធ្វើអង្គកឋិនទានសាមគ្គី នៅវត្តទេពរង្សី ដែលស្ថិតនៅក្នុងភូមិជ័យមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ហើយនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នេះបានអញ្ជើញចូលរូមពិធីសូត្រមន្ត និងស្តាប់ព្រះសង្ឃ សម្តែងធម៌ទេសនា ។

Leave a Reply

Your email address will not be published. Required fields are marked *