ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កម្លាំងជំនាញ នៃការិយាល័យបុគ្គលិក ការិយាល័យផ្សព្វផ្សាយអបរំ និងការិយាល័យបណ្ដុះបណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំបន្ថែមទៀតដល់មន្រ្តីនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំកន្លែងផ្ទុកឯកសារ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ឱ្យមានរបៀបរៀបរយ ធ្វើការថែទាំអគារ សម្អាតអនាម័យ បរិស្ថានឱ្យបានស្អាត ហើយត្រូវគ្រងឯកសណ្ឋានឱ្យបានត្រឹមត្រូវនិងស្អាតជានិច្ច ត្រូតពិនិត្យអាវុធជាតិផ្ទុះ និងជំរុញលើកទឹកចិត្តក្នុងការចុះល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ ជាប្រចាំ ក្នុងមូលដ្ឋាន ពិសេសត្រូវមានកិច្ចសហការឱ្យបានល្អររវាងរដ្ឋបាលឃុំលើការងារនគរបាលសហគមន៍ និងប្រជាការពារ ។
លើសពីនេះ មន្រ្តីនគរបាលជំនាញ ក៏បានធ្វើការណែនាំ ក៏ដូចជាជំរុញដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងប្រសិទ្ធភាពការងារធ្វើយ៉ាងណា ដើម្បីពន្លឿនការងារបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យល្អ និងទាន់ពេលវេលា ៕