ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំលោកស្រី ស្នងការង លោកនាយការិយាល័យ លោក-លោកស្រី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គការ IGM នៅសាលប្រជុំនគរភ្នំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
នាឱកាសនោះ ភាគីទាំង ២ បានសំណោះសំណាល ចែករំលែកបទពិសោធន៍ និងបន្តពង្រឹងកិច្ចសហការលើកិច្ចការងារ បង្ការទប់ស្កាត់ការជួញដូរមនុស្ស, ការជួញដូរកម្លាំងពលកម្មកុមារ, ការកេញប្រវ័ញ្ញកុមារតាមផ្ទះ ឬតាមក្រុមហ៊ុន សហគ្រាស ។ បន្តកិច្ចសហការ ស្រាវជ្រាវបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សពីក្រៅប្រទេស ដែលខាងកម្ពុជាបានបង្រ្កាប ដោយសហការជាមួយខាងជំនាញអន្តោប្រវេសន៍ ឬសន្តិសុខរហូតទទួលបានជោគជ័យ ៕