ប្រសាសន៍ទាំងស្រុង របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនាយទាហានរងកងរាជអាវុធហត្ថជំនាន់ទី៤៦ នៅមជ្ឈមណ្ឌមហកវឹកហ្វឺនភ្នំជុំសែនរីករាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដូចខាងក្រោម៖

បន្ទាប់ពីរយៈពេល ៦ខែ ក្នុងស្មារតីទទួលខុសត្រូវតាមតួនាទី ភារកិច្ច ពីសំណាក់ ឯកឧត្តម អស់លោក លោក និងលោកស្រី នាយក នាយករង ប្រធាន អនុប្រធានស្ថាប័ន និងបុគ្គលិកបម្រើការគ្រប់ផ្នែក នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) យោធាចារ្យ សិក្ខាកាម នាយទាហានគ្រប់គ្រងវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថ ជំនាន់ទី៤៦ និងការសហការល្អពីអាជ្ញាធរ ដែនដី ក្រសួង ស្ថាប័នពាក់ពន្ធ័។ វគ្គសិក្សាបានប្រព្រឹត្តិទៅដោយរលូន សម្រេចតាមកម្មវិធី និងមុខវិជ្ជាដែលបានគ្រោងទុកពីដើមវគ្គ ឆ្លើយតបបានទៅតាម គោលដៅ គោលបំណង និងសំណូមពរ លើសពីនេះសិក្ខាកាមនៅបានអនុវត្តបទបញ្ជា ចូលរួមជាកិត្តិយសបម្រើឱ្យកម្មវិធីបុណ្យឯករាជ្យជាតិ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ខួបអនុស្សាវរីយ៍លើកទី៧០ ទិវា បុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣ ក្រោមព្រះរាជាអធិបតីភាពដ៏ឧដ្តុង្គឧត្តម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការប្រារព្ធខួបលើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពពិសេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចូលរួមរៀបចំសណ្តាប់ធ្នាប់អានាម័យ កាប់សម្អាត និងដាំកូនឈើ ក្នុងបរិវេនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ថែមទៀតផង។

ក្នុងនាមគណៈអធិបតី និងជាមេបញ្ជាការកងរាជអាវុធហត្ថ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមថ្លែងនូវការកោតសរសើរ ជាមួយនិងការអបអរសាទរលទ្ធផលរបស់សិក្ខាកាមទាំងអស់ ដែលបានប្រឹងប្រែងសកម្មយកចិត្តទុកដាក់រៀនសូត្រ ខ្ញុំសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គសិក្សានេះសិក្ខាកាមទាំងអស់ និងយកចំណេះដឹង ទៅបម្រើប្រជាជន ការពារប្រទេសជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្រ្កាបបទល្មើស ពង្រឹងការអនុវត្តច្បាប់ បទបញ្ជា រួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ។

 

– អង្គពិធីទាំងមូល ជាទីមេត្រី !

 

សម្រាប់ពេលនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ ក្រើនរំលឹក ជូនអង្គពិធីទាំងមូលគប្បី ក្តាប់ជាប់នូវចំណុចគោលសំខាន់ៗចំនួន ៩គឺ៖

១- រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល។ ក្នុងនោះរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីនយោបាយអត្ថិភាពចំនួន ៦ ដែលមានគោលដៅសំខាន់គឺ ជួយប្រជាជន ការពារសុខភាព ផ្តល់ចំណេះដឹង បង្កើតការងារ យកចិត្តទុកដាក់ជាពិសេស ជួយគ្រួសារក្រីក្រ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ ទីជនបទ តំបន់ឆ្ងាយដាច់ស្រយ៉ាល។ ដើម្បីអនុវត្តបាននូវកម្មវិធីនយោបាយអតិ្ថភាពខាងលើ ចាំបាច់ប្រទេសកម្ពុជាទាំងមូលត្រូវរក្សាឱ្យបាននូវសន្តិភាព មានសន្តិសុខ សណ្តាប់ល្អ គ្មានបទល្មើស គ្មានការប្រើប្រាស់គ្រឿងញៀន គ្មានក្មេងទំនើង គ្មានចលាចល និងអំពើហិង្សា ធ្វើដូច្នេះបាន ទើបទាក់ទាញបានអ្នកទេសចរណ៍ អ្នកវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា។

២- ដោយឡែកកងរាជអាវុធហត្ថក៏ត្រូវបន្តធ្វើកំណែទម្រង់ ស្របតាមបាវចនារបស់ខ្លួនគឺ (កសាង ហ្វឹកហ្វឺន និងប្រយុទ្ធ) កន្លងមកកងរាជអាវុធហត្ថបានធ្វើកំណែទម្រង់ច្រើនមកហើយ ដូចជា រចនាសម្ពន្ធ ចាត់តាំង ក្រមខ័ណ្ឌចាត់តាំង មធ្យោបាយគ្រឿងបំពាក់ ការងារអប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺន ជំនាញវិជ្ជាជីវៈ ការងារកសាងអង្គភាព របៀបរបបធ្វើការ និងការដឹកនាំ គ្រប់គ្រង បញ្ជា ប៉ុន្តែ មិនទាន់ស្រុះដៃស្រុះជើងស្មើៗគ្នានៅឡើយទេ មានរាជធានី-ខេត្តចំនួន ៩/២៥ មេបញ្ជាការបានខ្នះខ្នែងប្រឹងប្រែង កសាងអង្គភាព ចិញ្ចឹមទ័ព យកចិត្តទុកដាក់កែលម្អរការស្លៀកពាក់ឱ្យកម្លាំង។ មានអ្នកចង់កាន់តំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តច្រើនគ្នា មុនតែងតាំងសកម្មខ្នះខ្នែងធ្វើការ តែពេលទទួលបានការតែងតាំងបែរទៅជាស្ពឹកស្រពន់ សោះអង្គើយទៅវិញ ធ្វើដូច្នេះមិនត្រឹមត្រូវទេ។ ចំពោះកម្លាំងដែលបំពេញឱ្យខេត្តចំនួន ២៣ នាពេលនេះ គឺមិនអនុញ្ញាតឱ្យប្រើកម្លាំងនេះខុសគោលដៅទេ កម្លាំងនេះត្រូវស្ថិតក្នុងកងអនុសេនាធំ កងរាជអាវុធហត្ថចល័តរបស់ខេត្ត។

៣- ស្នងការដ្ឋានភស្តុភារ ការិយាល័យហិរញ្ញវត្ថុ ត្រូវផ្ទេរគោលរបប ប្រាក់បៀវត្ស ទៅឱ្យខេត្តចាប់ពីខែវិច្ឆិកានេះទៅ។

៤- មុខវិជ្ជាដែលត្រូវរៀនសម្រាប់កម្លាំងនេះ មិនទាន់ចប់នៅឡើយទេ កម្លាំងនេះត្រូវវិលត្រឡប់ មកហ្វឹកហ្វឺនវិញតាមកម្មវិធីបណ្តុះបណ្តាលកងរាជអាវុធហត្ថចល័ត ដូចជា បើកបររថយន្ត មុជហែល ទឹក បង្ការពន្លត់អគ្គីភ័យ ប្រយុទ្ធលើផ្ទះខ្ពស់ៗក្នុងទីក្រុង ការហ្វឹកហ្វឺនជំនាញទាំងនេះយើងប្រើប្រាស់បានទាំងការពារជាតិ ទាំងការពារសន្តិសុខផ្ទៃក្នុង និងសង្រ្គោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។ នៅពេលខាងមុខនេះ មានកម្មវិធីពីរដែលត្រូវប្រើកម្លាំងនេះ នោះគឺ ការចូលរួមផែនឈរអបអរសាទរខួបលើកទី២៥ ថ្ងៃបញ្ចប់សង្រ្គាមតាមរយៈនយោបាយឈ្នះឈ្នះ និងការប្រាព្ធខួបកងទ័ពជើងគោក។

៥- សម្តេចធិបតី នាយករដ្ឋមន្ត្រី ទើបបំពាក់រថយន្តដឹកជញ្ជូនតាមរាជធានី-ខេត្តទាំង២៥ ដូច្នេះប្រើរថយន្តនេះ សម្រាប់ដឹកកម្លាំងចល័ត និងសូមរៀបចំរោងដាក់រថយន្ត ថែទាំឱ្យបានត្រឹមត្រូវ ជៀសវាងយករថយន្តនេះទៅប្រើប្រាស់ខុសគោលដៅ។ សូមលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តទាំង២៣ ពិនិត្យស្វែងរកលទ្ធភាព រៀបចំ ឯកសណ្ឋានឱ្យឯកភាពគ្នាសម្រាប់កម្លាំងនេះ និងសូមយកចិត្តទុកដាក់ការងារចិញ្ចឹមថែទាំបំប៉នផង។ ឯកម្លាំងនេះពិតមែនតែបិទវគ្គថ្ងៃនេះ តែដោយសារយើងជាកម្លាំងគន្លឹះ ត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំក្រៅពីបេសកកម្ម។

៦- ចំពោះកម្លាំងដែលបញ្ចូលក្នុងក្របខ័ណ្ឌកងអន្តរាគមន៍ គឺរក្សានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងរៀបចំហ្វឹកហ្វឺនប្រើប្រាស់មធ្យោបាយគ្រឿងបំពាក់ដែលទើបទទួលបាន នូវការបំពាក់ថ្មី និងត្រៀមចេញប្រតិបត្តិការតាមបទបញ្ជាទៅគ្រប់កន្លែងនៅទូទាំងប្រទេស។

៧- ពាក់ព័ន្ធនិងការងារហ្វឹកហ្វឺន ស្នើការិយាល័យហ្វឹកហ្វឺន របស់វិទ្យាស្ថាននិងមជ្ឈមណ្ឌលហ្វឹកហ្វឺន សិក្សារៀបចំកម្មវិធី មេរៀន ស្តង់ដា SOP ដើម្បីធ្វើការវាយតម្លៃឱ្យបានសុក្រឹតនូវគុណភាពកម្មសិក្សាព្រោះការវាយតម្លៃដែលលោកឧត្តមសេនីយ៍ នាយកមជ្ឈមណ្ឌល ខ្ញុំបានពិនិត្យហើយមិនទាន់សុក្រឹតទេ។

៨- ស្នងការដ្ឋានកសាងកម្លាំង ត្រូវតាមដាន គ្រប់គ្រងបុគ្គលិក ក្នុងកងរាជអាវុធហត្ថទាំងមូលឱ្យជាប់ ដើម្បីបន្តធ្វើកំណែទម្រង់ យើងមិនមែនចេះតែរៀនមេរៀនដដែលៗនោះទេ។

៩- សព្វថ្ងៃយើងមានសាលាពីរ គោលដៅនៃការបង្កើតសាលាទាំងពីរនេះគឺ ដើម្បីកងរាជអាវុធហត្ថម្ចាស់ការអប់រំបណ្តុះបណ្តាល កសាងសមត្ថភាព រ៉ាប់រងភារកិច្ចជំនាញដោយខ្លួនឯង។ មជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់បណ្តុះបណ្តាលនាយទាហានរង និងជំនាញឯកទេសមួយចំនួនដូចជា បើកបរ បញ្ជូនសារ គីមីសាស្ត្រ ទ័ពពិសេស និងគ្រប់គ្រងទីលានបាញ់ជាដើម។ល។ រីឯវិទ្យាស្ថាន គឺដើម្បីបណ្តុះបណ្តាលនាយទាហានបឋម និងមន្ត្រីនគរបាលយុត្តិធម៌ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ភាសាបរទេស កុំព្យូទ័រ និងបំប៉ននាយទាហានក្នុងកងរាជអាវុធហត្ថ។

 

ទីបញ្ចប់ ជាមួយនិងការប្រកាស់បិទវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៦ ខ្ញុំសូមជូនពរអង្គពិធីទាំងមូលសមប្រកបដោយពុទ្ធពរ ពរទាំងឡាយ ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខភម. មេបញ្ជាការ អហផទ. បានមានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនាយទាហានរងកងរាជអាវុធហត្ថជំនាន់ទី៤៦ នៅមជ្ឈមណ្ឌមហកវឹកហ្វឺនភ្នំជុំសែនរីករាយ ដួចខាងក្រោម៖

បន្ទាប់ពីរយៈពេល ៦ខែ ក្នុងស្មារតីទទួលខុសត្រូវតាមតួនាទី ភារកិច្ច ពីសំណាក់ឯកឧត្តមអស់លោក លោក និងលោកស្រី នាយក នាយករង ប្រធាន អនុប្រធានស្ថាប័ន និងបុគ្គលិកបម្រើការគ្រប់ផ្នែក នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) យោធាចារ្យ សិក្ខាកាម នាយទាហានគ្រប់គ្រងវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថ ជំនាន់ទី៤៦ និងការសហការល្អពីអាជ្ញាធរ ដែនដី ក្រសួង ស្ថាប័នពាក់ពន្ធ័។ វគ្គសិក្សាបានប្រព្រឹត្តិទៅដោយរលូន សម្រេចតាមកម្មវិធី និងមុខវិជ្ជាដែលបានគ្រោងទុកពីដើមវគ្គ ឆ្លើយតបបានទៅតាម គោលដៅ គោលបំណង និងសំណូមពរ លើសពីនេះសិក្ខាកាមនៅបានអនុវត្តបទបញ្ជា ចូលរួមជាកិត្តិយសបម្រើឱ្យកម្មវិធីបុណ្យឯករាជ្យជាតិ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ខួបអនុស្សាវរីយ៍លើកទី៧០ ទិវា បុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣ ក្រោមព្រះរាជាអធិបតីភាពដ៏ឧដ្តុង្គឧត្តម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការប្រារព្ធខួបលើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពពិសេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចូលរួមរៀបចំសណ្តាប់ធ្នាប់អានាម័យ កាប់សម្អាត និងដាំកូនឈើ ក្នុងបរិវេនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ថែមទៀតផង។

ក្នុងនាមគណៈអធិបតី និងជាមេបញ្ជាការកងរាជអាវុធហត្ថ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមថ្លែងនូវការកោតសរសើរ ជាមួយនិងការអបអរសាទរលទ្ធផលរបស់សិក្ខាកាមទាំងអស់ ដែលបានប្រឹងប្រែងសកម្មយកចិត្តទុកដាក់រៀនសូត្រ ខ្ញុំសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គសិក្សានេះសិក្ខាកាមទាំងអស់ និងយកចំណេះដឹង ទៅបម្រើប្រជាជន ការពារប្រទេសជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្រ្កាបបទល្មើស ពង្រឹងការអនុវត្តច្បាប់ បទបញ្ជា រួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ។

 

– អង្គពិធីទាំងមូល ជាទីមេត្រី !

 

សម្រាប់ពេលនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ ក្រើនរំលឹក ជូនអង្គពិធីទាំងមូលគប្បី ក្តាប់ជាប់នូវចំណុចគោលសំខាន់ៗចំនួន ៩គឺ៖

១- រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល។ ក្នុងនោះរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីនយោបាយអត្ថិភាពចំនួន ៦ ដែលមានគោលដៅសំខាន់គឺ ជួយប្រជាជន ការពារសុខភាព ផ្តល់ចំណេះដឹង បង្កើតការងារ យកចិត្តទុកដាក់ជាពិសេស ជួយគ្រួសារក្រីក្រ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ ទីជនបទ តំបន់ឆ្ងាយដាច់ស្រយ៉ាល។ ដើម្បីអនុវត្តបាននូវកម្មវិធីនយោបាយអតិ្ថភាពខាងលើ ចាំបាច់ប្រទេសកម្ពុជាទាំងមូលត្រូវរក្សាឱ្យបាននូវសន្តិភាព មានសន្តិសុខ សណ្តាប់ល្អ គ្មានបទល្មើស គ្មានការប្រើប្រាស់គ្រឿងញៀន គ្មានក្មេងទំនើង គ្មានចលាចល និងអំពើហិង្សា ធ្វើដូច្នេះបាន ទើបទាក់ទាញបានអ្នកទេសចរណ៍ អ្នកវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា។

២- ដោយឡែកកងរាជអាវុធហត្ថក៏ត្រូវបន្តធ្វើកំណែទម្រង់ ស្របតាមបាវចនារបស់ខ្លួនគឺ (កសាង ហ្វឹកហ្វឺន និងប្រយុទ្ធ) កន្លងមកកងរាជអាវុធហត្ថបានធ្វើកំណែទម្រង់ច្រើនមកហើយ ដូចជា រចនាសម្ពន្ធ ចាត់តាំង ក្រមខ័ណ្ឌចាត់តាំង មធ្យោបាយគ្រឿងបំពាក់ ការងារអប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺន ជំនាញវិជ្ជាជីវៈ ការងារកសាងអង្គភាព របៀបរបបធ្វើការ និងការដឹកនាំ គ្រប់គ្រង បញ្ជា ប៉ុន្តែ មិនទាន់ស្រុះដៃស្រុះជើងស្មើៗគ្នានៅឡើយទេ មានរាជធានី-ខេត្តចំនួន ៩/២៥ មេបញ្ជាការបានខ្នះខ្នែងប្រឹងប្រែង កសាងអង្គភាព ចិញ្ចឹមទ័ព យកចិត្តទុកដាក់កែលម្អរការស្លៀកពាក់ឱ្យកម្លាំង។ មានអ្នកចង់កាន់តំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តច្រើនគ្នា មុនតែងតាំងសកម្មខ្នះខ្នែងធ្វើការ តែពេលទទួលបានការតែងតាំងបែរទៅជាស្ពឹកស្រពន់ សោះអង្គើយទៅវិញ ធ្វើដូច្នេះមិនត្រឹមត្រូវទេ។ ចំពោះកម្លាំងដែលបំពេញឱ្យខេត្តចំនួន ២៣ នាពេលនេះ គឺមិនអនុញ្ញាតឱ្យប្រើកម្លាំងនេះខុសគោលដៅទេ កម្លាំងនេះត្រូវស្ថិតក្នុងកងអនុសេនាធំ កងរាជអាវុធហត្ថចល័តរបស់ខេត្ត។

៣- ស្នងការដ្ឋានភស្តុភារ ការិយាល័យហិរញ្ញវត្ថុ ត្រូវផ្ទេរគោលរបប ប្រាក់បៀវត្ស ទៅឱ្យខេត្តចាប់ពីខែវិច្ឆិកានេះទៅ។

៤- មុខវិជ្ជាដែលត្រូវរៀនសម្រាប់កម្លាំងនេះ មិនទាន់ចប់នៅឡើយទេ កម្លាំងនេះត្រូវវិលត្រឡប់ មកហ្វឹកហ្វឺនវិញតាមកម្មវិធីបណ្តុះបណ្តាលកងរាជអាវុធហត្ថចល័ត ដូចជា បើកបររថយន្ត មុជហែល ទឹក បង្ការពន្លត់អគ្គីភ័យ ប្រយុទ្ធលើផ្ទះខ្ពស់ៗក្នុងទីក្រុង ការហ្វឹកហ្វឺនជំនាញទាំងនេះយើងប្រើប្រាស់បានទាំងការពារជាតិ ទាំងការពារសន្តិសុខផ្ទៃក្នុង និងសង្រ្គោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។ នៅពេលខាងមុខនេះ មានកម្មវិធីពីរដែលត្រូវប្រើកម្លាំងនេះ នោះគឺ ការចូលរួមផែនឈរអបអរសាទរខួបលើកទី២៥ ថ្ងៃបញ្ចប់សង្រ្គាមតាមរយៈនយោបាយឈ្នះឈ្នះ និងការប្រាព្ធខួបកងទ័ពជើងគោក។

៥- សម្តេចធិបតី នាយករដ្ឋមន្ត្រី ទើបបំពាក់រថយន្តដឹកជញ្ជូនតាមរាជធានី-ខេត្តទាំង២៥ ដូច្នេះប្រើរថយន្តនេះ សម្រាប់ដឹកកម្លាំងចល័ត និងសូមរៀបចំរោងដាក់រថយន្ត ថែទាំឱ្យបានត្រឹមត្រូវ ជៀសវាងយករថយន្តនេះទៅប្រើប្រាស់ខុសគោលដៅ។ សូមលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តទាំង២៣ ពិនិត្យស្វែងរកលទ្ធភាព រៀបចំ ឯកសណ្ឋានឱ្យឯកភាពគ្នាសម្រាប់កម្លាំងនេះ និងសូមយកចិត្តទុកដាក់ការងារចិញ្ចឹមថែទាំបំប៉នផង។ ឯកម្លាំងនេះពិតមែនតែបិទវគ្គថ្ងៃនេះ តែដោយសារយើងជាកម្លាំងគន្លឹះ ត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំក្រៅពីបេសកកម្ម។

៦- ចំពោះកម្លាំងដែលបញ្ចូលក្នុងក្របខ័ណ្ឌកងអន្តរាគមន៍ គឺរក្សានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងរៀបចំហ្វឹកហ្វឺនប្រើប្រាស់មធ្យោបាយគ្រឿងបំពាក់ដែលទើបទទួលបាន នូវការបំពាក់ថ្មី និងត្រៀមចេញប្រតិបត្តិការតាមបទបញ្ជាទៅគ្រប់កន្លែងនៅទូទាំងប្រទេស។

៧- ពាក់ព័ន្ធនិងការងារហ្វឹកហ្វឺន ស្នើការិយាល័យហ្វឹកហ្វឺន របស់វិទ្យាស្ថាននិងមជ្ឈមណ្ឌលហ្វឹកហ្វឺន សិក្សារៀបចំកម្មវិធី មេរៀន ស្តង់ដា SOP ដើម្បីធ្វើការវាយតម្លៃឱ្យបានសុក្រឹតនូវគុណភាពកម្មសិក្សាព្រោះការវាយតម្លៃដែលលោកឧត្តមសេនីយ៍ នាយកមជ្ឈមណ្ឌល ខ្ញុំបានពិនិត្យហើយមិនទាន់សុក្រឹតទេ។

៨- ស្នងការដ្ឋានកសាងកម្លាំង ត្រូវតាមដាន គ្រប់គ្រងបុគ្គលិក ក្នុងកងរាជអាវុធហត្ថទាំងមូលឱ្យជាប់ ដើម្បីបន្តធ្វើកំណែទម្រង់ យើងមិនមែនចេះតែរៀនមេរៀនដដែលៗនោះទេ។

៩- សព្វថ្ងៃយើងមានសាលាពីរ គោលដៅនៃការបង្កើតសាលាទាំងពីរនេះគឺ ដើម្បីកងរាជអាវុធហត្ថម្ចាស់ការអប់រំបណ្តុះបណ្តាល កសាងសមត្ថភាព រ៉ាប់រងភារកិច្ចជំនាញដោយខ្លួនឯង។ មជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់បណ្តុះបណ្តាលនាយទាហានរង និងជំនាញឯកទេសមួយចំនួនដូចជា បើកបរ បញ្ជូនសារ គីមីសាស្ត្រ ទ័ពពិសេស និងគ្រប់គ្រងទីលានបាញ់ជាដើម។ល។ រីឯវិទ្យាស្ថាន គឺដើម្បីបណ្តុះបណ្តាលនាយទាហានបឋម និងមន្ត្រីនគរបាលយុត្តិធម៌ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ភាសាបរទេស កុំព្យូទ័រ និងបំប៉ននាយទាហានក្នុងកងរាជអាវុធហត្ថ។

 

ទីបញ្ចប់ ជាមួយនិងការប្រកាស់បិទវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៦ ខ្ញុំសូមជូនពរអង្គពិធីទាំងមូលសមប្រកបដោយពុទ្ធពរ ពរទាំងឡាយ ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *