នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ ដើម្បីសម្ដែងនូវសេចក្ដីគោរពដឹងគុណ ដល់មហាវីរបុរសខ្មែរ ដែលបានការពារមាតុភូមិនិងបានកសាងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។
ជារៀងរាល់សប្តាហ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាស្ថាប័នរដ្ឋមួយផងដែរនោះ តែងតែរៀបចំការគោរពទង់ជាតិចំនួន ២លើក ពោលគឺពេលព្រឹកថ្ងៃច័ន្ទ និងពេលល្ងាចថ្ងៃសុក្រ។ ពេលវេលានេះក៏ជាឱកាសដ៏មានន័យ ដែលថ្នាក់ដឹកនាំបានជួបផ្ទាល់ និងអាចផ្តល់ការណែនាំចង្អុលទិសក្នុងការបំពេញបន្ថែម ដល់មន្ត្រីនៅតាមបណ្តាអង្គភាពក្រោមឱវាទ ដើម្បីអភិវឌ្ឍការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរមួយកម្រិតទៀត៕
ថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
#MLVT #HENGSour