ថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១.៨ម៉ឺននាក់ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨.០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រ សហគ្រាសទាំង ៣២នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២៩ រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ១ រោងចក្រខារអំបោះ ចំនួន ១ និងរោងចក្របោះពុម្ពលើក្រណាត់ ចំនួន ១ ។

នេះ គឺជាលើកទី៧ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

#MLVT #HENGSour

Leave a Reply

Your email address will not be published. Required fields are marked *