សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ នាទៀបភ្លឺថ្ងៃសៅរ៍ ទី២១ តុលា ២០២៣នេះ

ភ្នំពេញ ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាព្រឹកព្រលឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសចិន និងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅប្រទេសអារ៉ាប៊ី សាអូឌីត ដោយទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

Leave a Reply

Your email address will not be published. Required fields are marked *