សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គបណ្តុះបណ្តាលលើកទី២៧ ក្រោមប្រធានបទ៖ ជំនាញគ្រប់គ្រង ហាងលក់គ្រឿងសម្អាង និង ហានិភ័យផ្លូវច្បាប់

រាជធានីភ្នំពេញ ៖ យោងលិខិតលេខ ០២១/២៣ សជណ ចុះថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៣ សមាគមគ្រឿងសម្អាងCCA គ្រោងបើកវគ្គបណ្តុះបណ្តាលលើកទី២៧ស្តីអំពី ហាងលក់គ្រឿងសម្អាងនានា ដែលបច្ចុប្បន្នកំពង់ជួបបញ្ហាជាច្រើនដូចជា ការគ្រប់គ្រងបុគ្គលិក គ្រប់គ្រងស្តុកទំនិញ ការធ្វើទីផ្សារ ការលក់ផលិតផលនានា បញ្ជីចំណូលចំណាយ ការគ្រប់គ្រងប្រតិបត្តិការ ផ្លូវច្បាប់ បច្ចេកវិទ្យាដើម្បីគ្រប់គ្រង ការដឹកជញ្ជូន និង SOPជាដើម។ល។

 ដែលប្រព្រឹត្តិទៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជាខាងមុខនេះ។

ក្នុងលិខិតនោះសមាគមនេះគ្រោងផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមទទួលបានចំណេះដឹង បទពិសោធន៍ ដូចខាងក្រោម៖

១-  ដឹងរបៀបក្នុងការគ្រប់គ្រងហាងលក់ផលិតផលគ្រឿងសម្អាង

២-  យល់ដឹងផ្លូវច្បាប់នានាលើផលិតផលគ្រឿងសម្អាងមុនដាក់លក់

៣-  យល់ដឹងអំពី ហានិភ័យ ដំណោះស្រាយ វិធីការពារ ដើម្បីកុំអោយខាតបង់ច្រើន

   ៤-ផ្តល់ជូន ដំណោះស្រាយពេលស្ទះសាច់ប្រាក់ កាត់ស្តុកឥវ៉ាន់

តើអ្វីទៅជាហាងលក់គ្រឿងសម្អាង (store cosmetice)? ហើយហាងទាំងនោះត្រូវមានច្បាប់អ្វីខ្លះ?

តើអ្នករកស៊ីលើវិស័យនេះគួយល់ដឹងអំពីហានិភ័យ ដំណោះស្រាយ និង វិធីការពារឬទេ?

តើអ្នកប្រើប្រាស់គួយល់ដឹងអ្វីខ្លះអំពីទំនិញក្នុងហាង ឬ ស្តរ ទាំងនេះមុនទិញយកមកប្រើប្រាស់?

តើម្ចាស់ហាងតែងជួបបញ្ហាស្ទះសាច់ប្រាក់ក្នុងការកាត់ឥវ៉ាន់ឬទេ ? បើស្ទះតើគួធ្វើបែបណា?

ទាំងនេះជាចំងល់របស់ម្ចាស់ហាង ដែលវាគ្មិនយើងចំនួន ០៤រូប លើកយកមកបកស្រាយ និង ធ្វើបទបង្ហាញដើម្បីចែករំលែកជាចំណេះដឹងនានា ហានិភ័យអ្វីខ្លះដែលអ្នករកស៊ីតែងជួប  វិធីដោះស្រាយនានា ពេលជួបបញ្ហា និង ពីវិធីការពារផ្សេងៗ លើវិស័យ ហាងលក់គ្រឿងសម្អាងឬ store cosmetice 

សូមបញ្ជាក់ផងដែរថា ហើយវគ្គនេះធ្វើនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២៣ នៅឯរាជបណ្ឌិត្យសភាកម្ពុជា ដោយមានអ្នកចូលរួមតែ ចន្លោះពី ៤០ ទៅ ៦០ នាក់ប៉ុណ្ណោះ នៅចាំអីទៀតប្រញាប់ចុះឈ្មោះឥឡូវនេះ តាមរយៈលេខ 012 22 18 19 ព្រោះវគ្គនេះបិទការទទួលចុះឈ្មោះត្រឹមថ្ងៃ ១៩ខែតុលាឆ្នាំ២០២៣។

Leave a Reply

Your email address will not be published. Required fields are marked *