វគ្គបណ្តុះបណ្តាលរបស់សមាគម CCA ស្តីពី (ហានិភ័យ,ដំណោះស្រាយ,នឹងវិធីការពារលើវិស័យអាហារបំប៉ន)……..

នារសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ សមាគមគ្រឿងសម្អាង CCA បានបើកវគ្គបណ្តុះបណ្តាលស្តីពី (ហានិភ័យ,ដំណោះស្រាយ,នឹងវិធីការពារលើវិស័យអាហារបំប៉ន) នៅរាជបណ្ឌិត្យសភាកម្ពុជា ស្ថិតតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

-ក្នុងគោលបំណង: ចូលរួមសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ នឹងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់, គាំទ្រផលិតផល ដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវ នឹងទទួលស្គាល់មន្ទីពាក់ព័ន្ធរបស់កម្ពុជា , រកទីផ្សារកន្លែងតតាំងពិរព័រណ៍ នឹងបង្កើតទីផ្សារសម្រាប់ដាក់តាំងលក់ ផលិតផលគ្រឿងសម្អាងក្នុងស្រុក នឹងក្រៅស្រុក , ជួយគាំពារ នឹងលើកកម្ពស់ដល់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាង ក្នុងស្រុកអោយមានការទទួលស្គាល់ជាផ្លូវការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលជាសក្តានុពលឆ្ពោះទៅរកការប្រកួតប្រជែងផលិតផល គ្រឿងសម្អាងកម្ពុជានៅលើទីផ្សារ។

-អត្ថប្រយោជន៍ក្នុងការចូលជាសមាជិក គឺ ទទួលបានការប្រឹក្សាយោបល់អំពីការដឹកនាំក្រុមហ៊ុន,ទទួលបានការរៀបចំច្បាប់ នឹង ប្រឹក្សាហានិភ័យក្រុមហ៊ុន,ពេលសមាជិកមានបញ្ហា សមាគមបញ្ជូនមេធាវីរបស់សមាគមទៅជួយការពារសិទ្ធិ,ប្រជុំប្រចាំខែដើម្បីធ្វើបច្ចុប្បន្នភាព នឹងចែករំលែកបទពិសោធន៍,ការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក ពីការប្រកួតប្រជែង មិនស្មើភាពគ្នា នឹងលួចវាយប្រហារពីក្រោយខ្នង,ទទួលបានលិខិតបញ្ជាក់ពីសមាគមលើស្តង់ដាររបស់ក្រុមហ៊ុន,ទទួលបានលិខិតធានាលើទំនុកចិត្តពីសមាគមទៅដៃគូនឹងរោងចក្រ,ផ្គត់ផ្គង់កិច្ចសហប្រតិបត្តិការបរទេស រវាងសមាជិកនឹងរោងចក្រ ,ផ្សព្វផ្សាយពាណិជ្ជកម្ម នឹងពិព័ណ៌អន្តរជាតិ,សម្របសម្រួលចរចា នឹងសុំជំនួយបច្ចេកទេសពីរោងចក្រ ដៃគូសមាគម នឹងស្ថានទូតនានា,សម្របសម្រួល ទស្សនកិច្ចសិក្សារបស់សមាជិកនៅក្នុងស្រុកនឹងនៅបរទេស នឹងទស្សនកិច្ចរបស់រោងចក្រ វិនិយោគគិន បរទេសមកទស្សនកិច្ចនៅកម្ពុជា,នឹងសម្របសម្រួល វិនិយោគគិនបរទេស មកវិនិយោគនៅកម្ពុជា(ដើម្បីជួយអ្នក ពង្រឹងពង្រីកអាជីវកម្មគ្រឿងសម្អាង) ។

-ដោយសិក្ខាកាមចូលរួមភាគច្រើនសុទ្ធសឹងតែជាអគ្គនាយកក្រុមហ៊ុនធំៗ ម្ចាស់អាជីវកម្ម ម្ចាស់ប្រែនអាហារបំប៉ន នឹងគ្រឿងសម្អាងម៉ាក់ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងអ្នករកសុី ខាងផ្នែកអាហារបំប៉ន នឹងគ្រឿងសម្អាងជាច្រើនរូបផងដែរ។ ដោយគាត់ចង់ស្វែងយល់បន្ថែមទៀតនៅ ហានិភ័យ ,ដំណោះស្រាយ  នឹងវិធីការពារលើវិស័យអាហារបំប៉ន ជាពិសេសផ្តោតសំខាន់បំផុតនោះគឺពាក់ព័ន្ធជាមួយផ្លូវច្បាប់ផ្សេងៗទៀត ដែលគាត់មិនបានដឹងអស់។ ព្រោះបើយើងមិនបានដឹងនឹងយល់ពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់នោះទេវានឹងអាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ឬអាចនឹងមានទោសទណ្ឌទៀតផង។

សូមបញ្ជាក់ផងដែរថាវាសគ្មិនដែលចូលរួម នឹងធ្វើបទបង្ហាញចែករំលែកដោយ:

១.លោក ផេង សៅឆេង បានធ្វើការចែករំលែកនៅ បំណងប្រាថ្នាលាក់កំបាំងនឹងក្តីស្រមៃក្នុងជីវិតរបស់មនុស្សជាតិ,យុទ្ធវិធី ដាក់ផ្សព្វផ្សាយលក់នៅទីតាំងផ្ទាល់,ភ្នាក់ងារឬបុគ្គលិក,ការបង្កើតកម្មវិធីឬព្រិត្តិការណ៍ផ្សេងៗ,ការចូលរួមកម្មវិធី នឹងព្រឹត្តិការណ៍ផ្សេងៗ,ការចុះជួបភ្ញៀវផ្ទាល់,ផ្សព្វផ្សាយទូរស័ព្ទ,កិច្ចប្រជុំនឹងបណ្តុះបណ្តាលអ្នកលក់,ចូលក្លឹបនឹងសមាគមបណ្ដាញទំនាក់ទំនងផ្សេងៗ,ឧបត្ថម្ភកម្មវិធីផ្សេងៗ,នឹងណែនាំនិយាយពីមាត់មួួយទៅមាត់មួយ។(ការធ្វើទីផ្សារជោគជ័យទៅបានទាមទារធ្វើទៅផ្សារទាំង អនឡាញនឹងអហ្វឡាញ)។

២.លោក បណ្ឌិត តេង ប៊ុនថុន បានធ្វើបទបង្ហាញស្តីអំពី

  • និយមន័យនៃផលិតផលបំប៉នសុខភាព ឬ អាហារបំប៉ន មានន័យថាផលិតផលណាមួយដែលត្រូវបានប្រើដើម្បីបំពេញបន្ថែមរបបអាហារ នឹងដើម្បីរក្សា ពង្រឹង នឹងធ្វើអោយមុខងាររាងកាយរបស់មនុស្សប្រសើរឡើង នឹងមានមួយ ឬច្រើន ឬការរួមបញ្ចូលគ្នានៃសារធាតុខាងក្រោម វីតាមីន សារធាតុរ៉ែ អាសុីតអាមីណូ អាសុីតខ្លាញ់ អង់សុីម probiotics នឹងសារធាតុសកម្មជីវសាស្ត្រផ្សេងទៀត។នឹងប្រធានបទក្តៅគគុគនោះគឺ ពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវច្បាប់ក្នុងនោះដែរលោក បណ្ឌិត តេង ប៊ុនថុន ក៏បានលើកយកផ្លូវច្បាប់ខ្លះៗមកធ្វើបទបង្ហាញផងដែរ
  • ផ្លូវច្បាប់របស់ក្រុមហ៊ុន (ច្បាប់ ឱសថបំប៉នសុខភាព,ស្វែងយល់អំពី ឯកសារពីរោងចក្រ,ឯកសារផ្លូវច្បាប់ពីរោងចក្រ,នឹងស្វែងយល់អំពីនិមិត្តសញ្ញា)
  • ផ្លូវច្បាប់របស់រោងចក្រផលិត (គ្រិះស្ថានផលិតគ្រឿងសម្អាង នឹង ឪសថ,នឹងគ្រិះស្ថានផលិតក្នុងស្រុកគួរមានអ្វីខ្លះ?)
  • ហានិភ័យខាងក្នុងនឹងហានិភ័យខាងក្រៅ
  • ហានិភ័យជាមួយដៃគូប្រកួតប្រជែង(ចំណោទបញ្ហា,ដំណោះស្រាយ,នឹងវិធីការពារ…)
  • ច្បាប់ទាក់ទងវិស័យ ផលិតផលបំប៉នសុខភាព(អាជ្ញាប័ណ្ណនាំចូល នឹងអាជ្ញាប័ណ្ណផលិត)  នឹងលោកបានពន្យល់បន្ថែមនៅ
  • ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលនឹងសេវា បញ្ញត្តមាត្រា៦២ បទល្មើស ការក្លែងបន្លំពាណិជ្ជកម្ម មាត្រា ៧,៨,១៩,នឹងមាត្រា២០ មានទោសពីរ ៦ថ្ងៃ ដល់ ១ខែ នឹងពិន័យជាប្រាក់ ១លានរៀលទៅ៥លានរៀល.បញ្ញត្ត មាត្រា៦៣ ការក្លែងបន្លំពាណិជ្ជកម្ម មាត្រា ១៦.១៧.១៨នឹងមាត្រា២១ មានទោសពី១ខែទៅ ៦ខែ ពិន័យជាប្រាក់ពី៥លានរៀល ដល់ ១០លានរៀល។ -ល-។

២.លោក បណ្ឌិត ខាត់ បូរ៉ា បានចែករំលែកនៅគន្លឹះក្នុងបង្កើត KPI & JD បានល្អត្រឹមត្រូវ(ផលប្រយោជន៍ធំនៃការរៀបចំបាន KPI & JD ល្អត្រឹមត្រូវ នឹង ចំនុចសំខាន់ៗនៃលទ្ធផលរំពឹងទុក្ខអំពីការងារ)

ក្រោយពេលបញ្ចប់នៃកម្មវិធីវគ្គបណ្តុះបណ្តាលមួយនេះសិក្ខាកាមក៌បានសំដែងនៅការសប្បាយរីករាយហួសពីការរំពឹងទុក្ខនឹងមានមតិថ្លែងអំណអគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវាសគ្មិន ដែលបានចែករំលែកនៅគន្លឹះសំខាន់ៗជាច្រើននៅក្នុងកម្មវិធីវគ្គ បណ្តុះបណ្តាលនេះ ដែលជាប្រយោជន៍ធំបំផុតនៅក្នុងអាជីវកម្មរបស់គាត់ទាំងអស់គ្នា នឹងសំនូមពរអោយសមាគម CCA មានបើកវគ្គបណ្តុះបណ្តាលលើកក្រោយទៀតដើម្បីអោយអ្នកក្រោយបានចូលរូមផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *