ប៉េកាំង ÷ វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំមហាកំពែង។ ក្នុងដំណើរទស្សនានោះ លោកជំទាវបណ្ឌិត និងគណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅតាមផ្នែកទាំងអស់ នៃមហាកំពែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈរបស់ពិភពលោក នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ព្រឹកថ្ងៃសុក្រ ទី១៥ កញ្ញា ២០២៣
។
លោកជំទាវបណ្ឌិត មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំពែងថា នេះគឺជាលើកទីមួយ ដែលលោកជំទាវបណ្ឌិត បានអញ្ជើញមកទស្សនាមហាកំពែង បើទោះបីលោកជំទាវបណ្ឌិត ធ្លាប់បានអានប្រវត្តិនៃៗហាកំពែងនេះ ពីមុនៗក៏ពិតមែន។ លោកជំទាវបណ្ឌិតមានប្រសាសន៍ទៀតថា លោកជំទាវបានអញ្ជើញមកទស្សនាដោយផ្ទាល់ គឺពិតជាសំណង់ប្រវត្តិសាស្រ្តដ៌អស្ចារ្យខ្លាំងណាស់។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធីដ៏វិសេសសវិសាលនេះ ដើម្បីលោកជំទាវបានទស្សនាដោយផ្ទាល់មហាកំពែង ជាប្រវត្តិសាស្រ្តដ៏មានតម្លៃមហាសាលរបស់ប្រទេស និងប្រជាជនចិន។
វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំមហាកំពែង។ ក្នុងដំណើរទស្សនានោះ លោកជំទាវបណ្ឌិត និងគណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅតាមផ្នែកទាំងអស់ នៃមហាកំពែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈរបស់ពិភពលោក។
លោកជំទាវបណ្ឌិត មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំពែងថា នេះគឺជាលើកទីមួយ ដែលលោកជំទាវបណ្ឌិត បានអញ្ជើញមកទស្សនាមហាកំពែង បើទោះបីលោកជំទាវបណ្ឌិត ធ្លាប់បានអានប្រវត្តិនៃៗហាកំពែងនេះ ពីមុនៗក៏ពិតមែន។ លោកជំទាវបណ្ឌិតមានប្រសាសន៍ទៀតថា លោកជំទាវបានអញ្ជើញមកទស្សនាដោយផ្ទាល់ គឺពិតជាសំណង់ប្រវត្តិសាស្រ្តដ៌អស្ចារ្យខ្លាំងណាស់។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធីដ៏វិសេសសវិសាលនេះ ដើម្បីលោកជំទាវបានទស្សនាដោយផ្ទាល់មហាកំពែង ជាប្រវត្តិសាស្រ្តដ៏មានតម្លៃមហាសាលរបស់ប្រទេស និងប្រជាជនចិន។
ក្នុងឱកាសនៃការអញ្ជើញទស្សនាមហាកំពែងនោះដែរ លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសរសេរលើសៀវភៅក្រាំងមាសបញ្ជាក់ពីវត្តមានពេលវេលាថ្ងៃ ខែ ឆ្នាំ នៃការអញ្ជើញទស្សនាមហាកំពែង ដើម្បីទុកជាអនុស្សាវរីយ៍រក្សាទុកក្នុងបណ្ណាល័យរបស់មហាកំពែង។ នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមហាកំពេង បានជូនសៀវភៅរូបថតមហាកំពែង ជូនលោកជំទាវបណ្ឌិត និងថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសស្និទ្ធស្នាលរាក់ទាក់បំផុត៕