នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣
នេះ ក្រោយទទួលបានព័ត៌មានតាមបណ្ដាញសង្គម
ហ្វេសប៊ុក អពីហេតុការណ៍ក្មេងទំនេីងបង្ហោះម៉ូតូតាម
ផ្លូវជាតិលេខ៤ លោកឧត្ដមសេនីយ៍ទោ សម សាមួន
ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញហជាឲ្យជំនាញធ្វេីការស្រាវជ្រាវរហូតដឹងនិងស្គាល់អត្ដសញ្ញាណ
ក្រុមក្មេងទំនេីងបង្ហោះម៉ូតូ ជាក់ស្ដែងដោយបានកិច្ចសហការពីកំលាំងនគរបាលមូលដ្ឋានស្រុកសំរោងទង ប៉ុស្ដិ៍នគរបាលរដ្ឋបាល ជំនាញព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដបានធ្វេីការនាំក្រុមក្មេងទំនេីងរួមជាមួយម៉ូតូយកមកសាកសួរ ។
ជាលទ្ធផល ក្រុមក្មេងដែលសមត្ថកិច្ចនគរបាលឃាត់មានចំនួន ០៤នាក់ , ម៉ូតូចំនួន ០២គ្រឿង ជាមធ្យោបាយប្រព្រឹត្ដកាលពីថៃ្ងទី ១២ កញ្ញា ២០២៣ បន្ទាប់ពីមិនបានចូលសាលា នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅទិសខាងកេីត (ទីរួមខេត្ដ????ស្រុកសំរោងទង) ។
ក្រោយការសាកសួរ បានឆ្លេីយទទួលស្គាល់ថាពិតជាបានធ្វើការបង្ហោះម៉ូតូ និងថតរូបវីដេអូ បង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុក ចែករំលែកជាសាធារណៈ ដោយចង់បង្អួតដល់អ្នកដទៃថាខ្លួនអស្ចារ្យ