ភ្នំពេញ ៖ យុវជនប្រុសស្រីចំនួន ៥នាក់បានបើករថយន្តមួយគ្រឿងម៉ាក់MG ពាក់ស្លាកលេខ 2BV-5445 បើកបរដោយនារីម្នាក់ បើកក្នុងល្បឿនលឿនជ្រុលបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យខូចខាតអស់មួយផ្ទាំង ចំណែករថយន្ត រងការខូចខាត ជាខ្លាំងផ្នែកខាងមុខ នឹងអូសប្រហែល ៣០០ ម៉ែត្រទើបបែកកង់ទៅមុខលេងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ : ៥០ នាទីយប់រំលងអាធ្រាតថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅសង្កាត់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសទេគ្រាន់តែរងការខូចខាតទ្រូងផ្លូវមួយផ្ទាំង។
បង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបង្គោលទង់ជាតិពីដើមនិងខឿនផ្ទះរបស់ប្រជាពលរដ្ឋបន្តិចបន្តួច។
ដោយ លោក ជឿង ភីរុំ