ប្រាកដជារាស្ត្រ វេទនាហើយ អោយតែអាជីវករ ម៉ាក់ៗ នេះទៅ

រាជធានីភ្នំពេញ: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញនៃក្រុមការងារចំពោះកិច្ចបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋាន ក.ប.ប. បានខិតខំបន្តស្វែងរក ស្រាវជ្រាវ និងស៊ើបអង្កេតលើបទល្មើសក្លែងបន្លំ និងរំលោភសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនស្របច្បាប់ក្នុងប្រទេសកម្ពុជាស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ សកម្មភាពស្រាវជ្រាវនេះមន្រ្តីជំនាញបានរកឃើញផលិតផលមួយចំនួនដែលមិនមានអនុលោមភាពតាមបទប្បញ្ញតិ្ត ជាមួយនឹងការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សមត្ថកិច្ចជំនាញក៏បានធ្វើការសំណូមពរដល់ធុរកិច្ចជនគ្រប់ប្រភេទសូមចូលរួមអនុវត្តច្បាប់ដោយប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវតាមច្បាប់ និងប្រកួតប្រកួតប្រជែងដោយស្មើភាពតម្លាភាព ជៀសវាងទទួលរងការពិន័យតាមច្បាប់ដែលមានចែង។

Leave a Reply

Your email address will not be published. Required fields are marked *