រាជនីភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍ 11 រោចខែទុតិយាសាទឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ 2567 ដែលត្រូវនឹងថ្ងៃទី 12 ខែសីហាឆ្នាំ 2023 ។
សមាគមគ្រឿងសំអាង CCA បានចុះអនុស្សារនៃការយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការគ្រឿសំអាងកម្ពុជាកូរ៉េក្នុងក្របខ័ណ្ឌសមាគមគ្រឿងសម្អាងដែលស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌ទេសចរណ៍និងពាណិជ្ជកម្មភ្នំពេញ -ឃ្យូងប៊ុក ដោយមានការចូលរួមពីលោកបណ្ឌិត តេង ប៊ុនថុន លោក អុឹង ឆាយគ័ង ប្រធានសមាគម CCA លោក ថាន់ ចាន់ណា ប្រធានសមាគម ស៣ នឹងលោក សេង វីច្ឆិរ៉ា សមាជិកក្រុមប្រឹក្សាភិបាល តំណាងឱ្យលោកស្រី ភួន ដាវី ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគម CCA ព្រមទាំងសមាជិក សមាជិកានឹងថ្នាក់ដឹកនាំនៃក្រុុមហ៊ុនគ្រឿងសម្អាងកូរ៉េគឺ Mr.Kim Hyun gyu (នាយករង)Mr.PARK JINSEOK(ប្រធាន)នឹង
Mr.daeyoon kim (មេធាវី)ចូលរួមផងដែរ។
គួរបញ្ជាក់ផងដែរថាសមាគមគ្រឿងសម្អាងCCA មានគោលបំណង បេសកម្ម និង ទស្សនៈវិស័យដូចជា
– ចូលរួមសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ និងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
– គាំទ្រដល់ផលិតផល ដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយមន្ទីរពាក់ព័ន្ធរបស់ប្រទេសកម្ពុជា។
– រកទីផ្សារ កន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារ សម្រាប់ដាក់តាំងលក់ផលិតផលគ្រឿងសម្អាងក្នុងស្រុក និងបរទេស។
– ជួយគាំពារ និងលើកកម្ពស់ដល់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុក ឲ្យមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ ដែលជាសក្តានុពល ឆ្ពោះទៅរកការប្រកួតប្រជែងផលិតផលគ្រឿងសម្អាងកម្ពុជានៅលើទីផ្សារអន្តរជាតិ។
សមាគមមានទស្សនវិស័យ
ព្រមទាំងទស្សនៈវិស័យគឺ
ចង់ឃើញវិស័យគ្រឿងសម្អាងនៅកម្ពុជាមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ មានការទទួលស្គាល់
ពីមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ឈានឆ្ពោះទៅទីផ្សារអន្តរជាតិ។
និង បេសកកម្ម
– គាំទ្រខ្សែសង្វាក់ផលិតកម្មគ្រឿងសម្អាងក្នុងស្រុក ដែលមានការទទួលស្គាល់ពីមន្ទីរពិសោធន៍ជាតិលើការផលិតតាមបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារក្រសួងពាក់ព័ន្ធ។
– លើកស្ទួយនូវផលិតផលក្នុងស្រុកចំពោះម្ចាស់កម្មសិទ្ធិករ ដែលបានចុះបញ្ជីការទទួលស្គាល់គ្រប់ស្ថាប័ន ពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារ ជៀសវៀងការផលិត ឬវេចខ្ចប់ផលិតផលគ្រឿងសម្អាងក្លែងក្លាយ។
– ផ្តល់ការប្រឹក្សាផ្លូវច្បាប់ ដោះស្រាយវិវាទដែលជាហានិភ័យរបស់ម្ចាស់អាជីវកម្មគ្រឿងសម្អាងស្របច្បាប់នៅកម្ពុជា។
ក្រោយពីបញ្ចប់នៃការចុះអនុស្សារណៈ យោគយល់គ្នានៅកិច្ចសហប្រតិបត្តិការគ្រឿងសំអាងកម្ពុជាកូរ៉េក្នុងក្របខណ្ឌសមាគមគ្រឿងសំអាង CCA ក៏មានកិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុនកូរ៉េនិងអ្នកសារព័ត៌មានជាតិ ពាក់ព័ន្ធជាមួយនឹងប្រវត្តិផលិតផលក៏ដូចជាកិច្ចសហប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ ដែលនឹងត្រូវប្រកួតប្រជែងទីផ្សារក្នុងស្រុកខ្មែរនឹងធ្វើបទបង្ហាញអំពីផលិតផលដែលមានស្រាប់នៅក្នុងស្រុកខ្មែរ។