ខេត្តកំពង់ស្ពឺ៖យ៉ាងហោចណាស់ កម្មករកម្មការនីរោងចក្រជាង៣០នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីក្រឡាប់រថយន្ដដឹកកម្មកររោងចក្រ ការពីវេលាម៉ោង៥នឹង៤៥នាទីព្រឹក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដ ១គ្រឿង ម៉ាក់ហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ បានដឹកកម្មករ-កម្មការិនីរោងចក្រសរុបប្រហែលជា ៧០នាក់ ធ្វេីដំណេីរពីទិសខាងជើងទៅត្បូង។ លុះមកដល់ចំណុចផ្លូវកោង រថយន្ដបត់ទៅកើតបណ្ដាលអោយរេចង្កូតក្រឡាប់ធ្លាក់ស្រែបណ្ដាឲ្យកម្មករកម្មការិនីជាង ៣០នាក់ បានរងរបួសធ្ងន់ស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះជួយសង្រ្គោះភ្លាមៗ ដោយបញ្ជូនអ្នករបួសទៅកាន់មមន្ទីរពេទ្យឯកជននឹងរដ្ផសង្រ្គោះបន្ទាន់។ ចំណែកតៃកង់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់៕