រដ្ឋបាលសង្កាត់ចោមចៅទី១បើកការដ្ឋានជួសជុលបេតុងឆ្អឹងដែក១ខ្សែរទៀតជូនពលរដ្ឋភូមិត្រពាំងរំចេក និងភូមិត្រពាំង្លឹង៤ !

ភ្នំពេញ៖រដ្ឋបាលសង្កាត់ចោមចៅទី១ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះបានបើកការដ្ឋានជួសជុលផ្លូវធ្វើពីបេតុងឆ្អឹងដែក ដោយប្រើកម្រោងអភិវឌ្ឍរបស់សង្កាត់ចោមចៅទី១ ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងរំចេក និងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ ។

ពីធីនេះធ្វើឡើងក្រោមអធិបតីភាព លោក សក់ ច័ន្ចកញ្ញារិទ្ធ អភិបាល នៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ លោកអភិបាលរងខណ្ឌ នាយករដ្ឋបាល នាយករង ការិយាល័យជុំវិញខណ្ឌ
លោកកង វង ចៅសង្កាត់ចោមចៅទី១ ក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការសង្កាត់ ក្រុមការងារភូមិ ព្រមទាំងមន្ត្រីមូលដ្ឋាន នឹងបងប្អូនប្រជាពលរដ្ឋច្រើននាក់ផងដែរ ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ! និងបានផ្តាំផ្ញើដល់ក្រុមហ៊ុនត្រូវស្ថាបនាឲ្យបានត្រូមត្រូវទៅតាមការចុះកិច្ចសន្យា ។

គេសង្កេតឃើញថា សង្កាត់ចោមចៅទី១ជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើនទៀតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍន៍ជាច្រើនជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនដែលនឹកស្មានមិនដល់ រួមមានសំណងអគារ សំណង់ផ្ទះល្វែងរាប់ពាន់ល្វែងអគារសាលាឯកជនជាច្រើន ផ្លូវ នឹងប្រព័ន្ធលូ ច្រើនខ្សែរផងដែរ គួបផ្សំហ្នឹងភាពរហ័សរហួនផ្នែកបំរើសេវាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរក្រោមការដឹកនាំរបស់លោកចៅសង្កាត់ នឹងដោយមានការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យនឹងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *