ស្ទឹងត្រង់ស្រុកខ្ញុំ មានលេងល្បែងសុីសងជល់មាន់ តាមអនឡាញ ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូយ៉ាងសប្បាយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសំងំចើម!

កំពង់ចាម ៖ តាមបងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ បានរាយការណ៍មកថា នៅភូមិ ត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម របស់យើងខ្ញុំ មានបើកលេងល្បែងស៊ីសងជល់មាន់ តាមកុំព្យូទ័រឡេបថប អនឡាញ និងល្បែងឡូតូ យ់ាងគគ្រឹក គគ្រេងនៅចំណុច (ក្នុងផ្សារស្រែវាល)  នឹងនៅតំបន់ជុំវិញផ្សារ ដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានចុះបង្រាបសោះឡើយ ឬមួយម្ចាស់ទីតាំងល្បែងទាំងនោះបង់ថ្លៃទឹកតែប្រចាំសប្តាហ៍ ប្រចាំខែ ជូនអស់លោករួចហើយ។

បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ថានីភូមិ ឃុំស្រុកខ្ញុំនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានចូលចិត្តសំងំស្ងៀមណាស់រឿងល្បែងស៊ីសងដោយបណ្ដែតបណ្ដោយឲ្យមានលេងល្បែងស៊ីសងម៉ាសេរីតែម្តងនៅក្នុងមូលដ្ឋានពួកគាតើគ្រប់គ្រង ហើយសកម្មភាពសំងំស្ងៀមបែបនេះធ្វេីឲ្យបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភអំពីសុខសុវត្ថិភាព ខ្លាចកេីតមានដូចជា ចោរលួច.ឆក់.ប្លន់.អំពេីហឹង្សាគ្រូសារព្រោះថាវាសុទ្ធកើតចេញពីវង់ល្បែងទាំងអស់នេះតែម្តង។

ប្រជាពលរដ្ឋបានបន្ថែមថា នៅក្នុងស្រុកខ្ញុំនេះ ឲ្យតែកន្លែងណាមានបើកលេងល្បែងស៊ីសងបែបខាងលើនេះ សមត្ថកិច្ចកន្លែងនោះសំងំចើមតែម្តង ព្រោះថាមានលេងល្បែង ពួកគាត់បានលុយពីម្ចាស់ល្បែងស៊ីចាយហ៊ឺហា ដោយពួកគាត់ជាសមត្ថកិច្ចភ្លេចបទបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ សម្ដេច ក្រឡា ហោម សខេង បានចេញលិខិតបង្គាប់ការមួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស បែរជានៅក្នុងស្រុកស្ទឹងត្រង់  ហ៊ានផ្គេីនហើយបណ្ដែតបណ្ដោយឱ្យល្បែងល្បែងសុីសងទាំងនេះកៀគរក្រុមអ្នកញៀនល្បែងមកលេងយ៉ាងច្រើនកុះករទៀតផង។

ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់
តាមប្រព័ន្វតេឡេក្រាម ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកអញ្ចើញចូលមើលហើយលោកមិនឆ្លើយតបសូម្បីតែមួយម៉ាត់ រហូតមកដល់ពេលនេះ ។

ដោយសារតែឃើញល្បែងស៊ីសងទាំងនេះបានបើកលេងយ៉ាងគគ្រឹកគគ្រេងពលរដ្ឋ  បានអំពាវនាវដល់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជួយចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យចុះទប់ស្កាត់និងបង្ក្រាបទៅលើទីតាំងខាងលើនេះផងព្រោះថា ពលរដ្ឋសង្ឃឹមជឿជាក់លើឯកឧត្តមអភិបាលខេត្តក៏ដូចជាលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ដែលលោកទាំងទ្វេកន្លងមកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ម៉្យាងវិញទៀតដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពសារព័ត៌មានយើងនិងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមមុីភាគីម្ចាស់ល្បែងរៀងរាល់ម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *