អាជ្ញាធរអនុញ្ញាតឱ្យបើកដំណើរការរថយន្តតូច-ធំ ធ្វើចរាចរណ៍ជាធម្មតាឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលា !!

ព្រះសីហនុ៖ នៅវេលាម៉ោង២៣:១០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យបើកដំណើរការឆ្លងកាត់រថយន្តតូច-ធំ ធ្វើចរាចរណ៍ជាធម្មតា លើកំណាត់ផ្លូវជាតិលេខ៤ឡើងវិញ ក្រោយស្ថានភាពកំពស់ទឹកភ្លៀងបានស្រកទៅវិញ នៅចំណុចស្ពានស្ទឹងសំរោង ត្រង់ចន្លោះ គីឡូម៉ែត្រ លេខ ១១៥-១១៦ ស្ថិតក្នុងភូមិ ស្ទឹង សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ក៏បានចេញសេចក្តីជូនដំណឹងបន្ថែម ចំពោះការអនុញ្ញាតឲ្យចរាចរណ៍ឡើងវិញនេះផងដែរ។

ចំពោះមុខ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុក ចុះជួយសម្រួលចរាចរណ៍ រក្សាសណ្តាប់ធ្នាប់ នៅលើដងផ្លូវជាតិផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *